Date: 10/28/14

 

ល្បោយជីវិត

 

ពាក្យចាស់ពោលថា នំបញ្ចុក ឆ្ងាញ់នឹងល្បោយ ចំណែកជីវិតមនុស្ស ក៏មានល្បោយ របស់វាដែរ ប៉ុន្ដែអ្នកខ្លះ ដាក់ល្បោយច្រើនហួស នាំឱ្យឈឺពោះ រាករូសស្លាប់ក៏មាន។ អ្នកមានច្រើនណាស់ដែល មានបញ្ហាជីវិតដោយសារ តែល្បោយជីវិត សប្បាយហួស របស់ ខ្លួន ចំណែកឯអ្នកក្រខ្លះវិញ រកតែទឹកសម្ល ស្រូបនំបញ្ចុកមិនបានផង បាននំខ្វះទឹក បានទឹកខ្វះនំ ក៏ចេះតែរស់ទាំងត្រដរទៅ។ តែរឿងមួយដែលដូចគ្នា នោះគឺ ទាំងអ្នកដែល មានល្បោយ នឹងអ្នកអត់ល្បោយ ទទួលទានយូរៗទៅ ស្បែកជ្រួញដូចគ្នា ហើយក៏ឈឺស្លាប់ទៅដូចគ្នា ហើយខ្ញុំក៏ជឿប្រាកដថា ដូច្នេះមែនដែរ។

 

តែម្យ៉ាងទៀត ខ្ញុំឮគេថា បើជឿព្រះយេស៊ូវ នោះនឹងបានរស់ឡើងវិញ ហើយបានឡើង ទៅស្ថានសួគ៍ផង។ នៅពេលដែល ខ្ញុំបានអានព្រះគម្ពីរ ព្រះយេស៊ូវ ក៏មានព្រះបន្ទូលថា ដូច្នេះដែរ ទ្រង់ក៏ជាសេចក្ដីរស់ឡើងវិញ ផងដែរ។ លើសពីនេះ ទ្រង់ក៏បានមានបន្ទូលមកក្នុងចិត្ដ ដ៏ពិតប្រាកដផងដែរ ដូច្នេះហើយ ខ្ញុំត្រូវតែខំជឿ ពីការនេះ ឱ្យអស់អំពីចិត្ដ ព្រោះដូចជា គ្មានផ្លូវណាទៀតសោះ អ្នកខ្លះគេថា ខ្ញុំឆ្កួត តែថា គ៏ថាចុះ ព្រោះខ្ញុំខ្លាចស្លាប់ ខ្លាចខ្មោច ខ្លាចក្លាយជាប្រែត ហើយក៏ខ្លាចស្ថាន នរកខ្លាំងណាស់ ផង។ ដូច្នេះទោះ អ្នកណាថា អីក៏ថាចុះ ឱ្យតែខ្ញុំបាន រស់ឡើងវិញ ទៅស្ថានសួគឺ នោះខ្ញុំលែងខ្វល់ហើយ ម្យ៉ាងទៀតខ្ញុំ ក៏ឥតមានខាតអ្វីសោះផងដែរ។

 

ប៉ុន្ដែបើបងប្អូនណា មានផ្លូវប្រសើរជាងនេះ សូមបា្រប់ខ្ញុំផង តើបងប្អូនដឹងថា យើងត្រូវ ទៅទីណាទៀតទេ ក្រោយពីស្លាប់ពី ផែនដីនេះទៅ? ប៉ុន្ដែបើ បងប្អូន គ្មានផ្លូវទេ ហើយខ្លាចស្លាប់ដូចខ្ញុំដែរ គួរតែមកតាមខ្ញុំ គ្រាន់បានជាគ្នា។ ខ្ញុំគ្រាន់ តែដឹងថា ស្ថាន នរក មិនមែនជារឿងប្រឌិត រឿងកំប្លែងទេ។ បងប្អូនអើយ សូមកុំបង្អង់ នាំឱ្យហួសពេល។ បងប្អូនអើយ ទោះតែបងប្អូន ជ្រើសរើសមិន ទទួលជឿទ្រង់ ក៏គ្មានអ្វីផ្លាស់ប្តូរ សំរាប់ទ្រង់ឡើយ គឺទ្រង់នៅតែព្រះដដែល តែបងប្អូន ទេ ដែលត្រូវផ្លាស់ប្ដូរ គឺទ្រង់នឹងប្រទានសិទ្ធ ឱ្យបានជាកូនព្រះដើម្បី គឺបានក្លាយ ជាពូជសាសន៍នៃស្ថានសួគ៍ ពេលស្លាប់ពីផែនទៅ នោះនឹងមានសិទ្ធចូល ស្ថានសួគ៍។

 

 

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 30 guests and no members online