Date: 11/24/14

បញ្ហាជីវិតមនុស្ស

 

នៅលើលោកនេះ តើមានមនុស្សណាម្នាក់ ដែលមិនស្រឡាញ់ ជីវិតខ្លួននោះ? តើមានមនុស្សណាម្នាក់ ដែលមិនព្រឺខ្លាច នឹងសេចក្ដីស្លាប់នោះ?

 

សេចក្ដីស្លាប់គឺជាបញ្ហាចំបងក្នុងជីវិតមនុស្សម្នាក់ៗ នឹងគ្រប់សង្គម ក្នុងពិភពលោកទាំងមូលផងដែរ។ នៅពេលមនុស្សមានបញ្ហា ក្នុងការរស់នៅ មនុស្សតែងតែស្វែងយល់ អំពីបញ្ហានោះ ដើម្បីរក មធ្យោបាយដោះស្រាយ ឬសម្រួលបញ្ហានោះ។ ឧទាហរណ៍ ក្នុងការធ្វើដំណើរដោយជើង មាន ការយឺតយ៉ាវ មិនបានឆ្ងាយ មនុស្សបង្កើត កង់ដើម្បីជិះ កង់ជិះមិនទាន់ចិត្ដ ថែមម៉ាស៊ីន ទៅលើកង់ ទៅជាម៉ូតូៗ ជិះបានគ្នាតិចពេក ហើយដឹកជញ្ជូនអីវ៉ាន់ មិនបានច្រើន គេខំបង្កើតរយន្ដ ហើយ ក៏បង្កើតជាគ្រឿងយន្ដ យាន្ដជំនិះ, គ្រឿងសាស្រ្ដាវុធ, គ្រឿងប្រដាប់ ជាច្រើនបែប ទៀតឥតគណនា ដូចជាយើង បានឃើញ សព្វថ្ងៃនេះស្រាប់។ ចំណែកឯជីវិត ដែលត្រូវស្លាប់នោះ ក៏មនុស្សខំ ដោះស្រាយជាប់រហូត ពីជំនាន់មួយទៅជំនាន់មួយ ឥតឈប់ឈរ ដែរ។ យើងនឹងចែក ការស្វែងយល់ នឹងដំណោះស្រាយអំពីបញ្ហាជីវិតនេះជាបីផ្នែកធំៗ គឺ ១-តាមរយៈវិទ្យាសាស្រ្ដ, ២-តាមរយៈសាសនា និង ៣-តាមរយៈដំណឹងល្អរបស់ព្រះ។

 

១- តាមរយៈវិទ្យាសាស្រ្ដ- វេជ្ជសាស្រ្ដ គឺវិទ្យាសាស្រ្ដផ្នែក សុខាភិបាល គេខំស្វែងរក វិធីសាស្រ្ដ នឹងថ្នាំ ព្យាបាលរោគ ជាច្រើនដោយមានប្រសិទ្ធភាព ដែលអាច ជួយមនុស្សឱយពន្យា អាយុរស់បានយូរ បន្តិចថែមទៀត សព្វថ្ងៃនេះ។ ផ្នែកសុខាភិបាល វេជ្ជវិទ្យ និងឱសថ វិទ្យា គេកំពុងតែបន្ដ ខំប្រឹងស្វែងយល់ អំពីបញ្ហាជីវិត មនុស្សរស់សព្វថ្ងៃ ដោយលើកសំនួរថា ហេតុដូចម្ដេចបាន ជាមនុស្សត្រូវស្លាប់ដូច្នេះ? សំណួរនេះជាបញ្ហាចំបងបំផុត សម្រាប់មនុស្សគ្រប់ជំនាន់។

 

នៅក្នុងសម័យវិទ្យាសាស្រ្ដ ដែលកំពុងជឿនលឿន ដ៏មហាអស្ចារ្យសព្វថ្ងៃនេះ ក៏កំពុងតែ ប្រណាំងនឹង ល្បឿនកំណើនមនុស្ស នៅលើផែនដីនេះដែរ ប្រាកដណាស់សព្វថ្ងៃនេះ ចំនួនកំណើតមនុស្ស មានច្រើនលើសលប់ បើប្រៀបធៀបទៅនឹង ការស្លាប់របស់មនុស្ស។ បើប្រៀបធៀបស្ថិតិ ទាំងពីរនេះទៅឃើញថា វេជ្ជវិទ្យានឹងឱសថ អាចជួយពន្យា អាយុមនុស្ស បានបន្ដិច ដែរ ប៉ុន្ដែមិនទាន់មាន មនុស្សណាម្នាក់ អាចរស់ លើសពីអាយុ១២០ឆ្នាំ នៅឡើយទេ។ ដូច្នេះប្រសិនណា បើយើងមានសំណួរ មួយទៀតថា ចុះប្រសើនបើមនុស្សឈប់ស្លាប់ តើបញ្ហាចង្អៀតផែនដីនេះ នឹងត្រូវចោទឡើងប៉ុណ្ណា ទៅវិញ? តើផែនដីនេះ អាចបង្កើត ផលគ្រប់គ្រាន់សំរាប់មនុស្ស ទាំងអស់បានទេ? ទោះបើសព្វថ្ងៃនេះ ផ្នែកសុខាភិបាលមាន ប្រដាប់ ប្រើប្រាស ដើម្បីស្រាវជ្រាវជម្ងឺ ប្រដាប់ថតឆ្លុះ វះកាត់ទំនើបៗ ទាំងថ្នាំព្យាបាល គ្រប់បែបយ៉ាងណាក៏ដោយ ក៏មិនទាន់អាចបញ្ឈប់សេចក្ដីស្លាប់បាននៅឡើយទេ ម្យ៉ាងទៀតជម្ងឺថ្មីៗ ក៏ចេះតែមានកើតឡើងជាបន្ដដែរ។

 

២-តាមរយៈសាសនា-  លើសពីនេះ មិនត្រឹមតែពួក អ្នកវេជ្ជវិទ្យាទេ ដែលចង់ដោះស្រាយ អំពីបញ្ហាស្លាប់របស់មនុស្ស សូម្បីតែ ខាងសាសនា ក៏បានលើកសំនួរ ដែលថា ហេតុដូចម្ដេចបានជាមនុស្សស្លាប៉? ខាងព្រះពុទ្ធសាសនា ព្រះពុទ្ធស្វែងយល់ ហើយចេញជាដំណោះស្រាយមួយ ដោយអនុវត្ដន៍ ទ្រឹស្ដីដែលថា កើត ចាស់ ឈឺ ស្លាប់ គឺចង់មានន័យថា ស្លាប់ ហេតុមកឈឺ ឯឈឺមកពីចាស់ ហើយចាស់នេះមកពីមានកំណើត គឺមានជីវិត។ សំនួរនេះត្រូវបន្ដទៅទៀតថា ហេតុដូចម្ដេចបានជាមនុស្ស កើតហើយស្លាប់ ស្លាប់ហើយចាប់ជាតិជាថ្មី ហើយកើតឡើងវិញ ដូច្នេះ? (សូមបញ្ជាក់ថា នេះគ្រាន់តែជាការយល់ ហើយបង្កើតចេញជា ទ្រិស្ដីរបស់ព្រះពុទ្ធប៉ុណ្ណោះ) ដើម្បីស្វែងយល់អំពី ប្ញសគល់នៃសេចក្ដីស្លាប់នេះ ព្រះពុទ្ធបានត្រាសយល់ឃើញថា ការកើតវិលវល់ ក្នុងវាលវត្ដសង្សានេះ គឹមកពីមានអាត្ម័នដែលមិនស្កប់ គឺមានន័យថា នៅពេលមនុស្សជិតស្លាប់ មនុស្សតែងតែគិតវិលវល់ ខ្វល់អំពីអំពើបាបរបស់ខ្លួន ដែលបានសាងមកក្ដី ខ្វល់អំពីទ្រព្យសម្បត្ដិ ដែលនៅសេសសល់ក្ដី ខ្វាយខ្វល់អំពី កូនចៅដែលនៅរស់ក្ដី គិតអំពីការឈឺចាប់ដែល ខ្លួនកំពុងមានក្ដី នឹងហេតុជាច្រើនទៀតដែលមនុស្ស តែងគិតខ្វល់ ក្នុងរយៈពេលដ៏ខ្លីដែលដឹងថាខ្លួនជិតនឹងស្លាប់នោះ ដូច្នេះហើយបានជានៅពេលមនុស្សស្លាប់ក្នុងស្ថានការគិតខ្វល់បែប នេះ បណ្ដាលឱ្យអាត្ម័ន ឬព្រលឹងរបស់មនុស្សនោះ ត្រូវបន្ដរឈោងចាប់យក កំណើតមួយថ្មី ទៀតដើម្បីបន្ដ ឬបង្ហើយការ ដែលចិត្ដគំនិតរបស់ខ្លួន មិនទាន់បានបញ្ចប់នោះ ដូច្នេះមនុស្ស ម្នាក់ៗត្រូវខំប្រឹង កាត់កៃលេស ឬតណ្ហា ដើម្បីនៅពេលស្លាប់ កុំឱ្យមានការទុក្ខកង្វល់ ឬការគិត ទៅលើរឿងអ្វីមួយ គឺត្រូវផ្ដាច់ចិត្ដ អារម្មណ៍ ឱ្យស្អាតនៅពេលស្លាប់ទៅ បើស្លាប់ក្នុងសភាពបែបនេះ គឺអ្នកនោះបានទទួល និព្វាន។ បងប្អូនពុទ្ធបរិស័ទ្ធមួយចំនួនធំ ដែលយល់ច្រឡំថានិព្វាននេះជាស្ថាន ឬកន្លែងបរមសុខ និព្វានមិនមែនជាទីកន្លែងទេ តែជាដំណាក់កាល ស្លាប់ចុងក្រោយ បង្អស់ដែលអាត្ម័នឈប់យោនយក ចាប់កំណើតជាថ្មី ទៀតទេ គឺស្លាប់ដោយ ស្កប់ចិត្ដ ឥតមានអ្វីនៅសេសសល់ ដើម្បីឱ្យព្រលឹងត្រូវធើ្វ ឬបង្ហើយនៅជាតិមុខទៀតទេ។ ដូច្នេះនិព្វាននេះ មនុស្សគ្រប់ សន្ទាប់វណ្ណអាចស្វែងរកបាន។

 

ធម្មតានិព្វាននៅក្នុង ព្រហ្មញ្ញសាសនា មានតែវណ្ណព្រាហ្ម ឬសង្ឃទេ ដែលអាចសម្រេច រកនិព្វានបាន។ នៅក្នុងសង្គម ព្រហ្មញ្ញសាសនា មានវណ្ណ៥ខុសគ្នា គឺ ១-វណ្ណព្រាហ្ម ជាពួកសង្ឃ ដែលជាវណ្ណខ្ពស់មានតម្លៃជាងគេ គឺសេ្ដចក៏ត្រូវតែថ្វាយបង្គំសង្ឃដែរ, ២-វណ្ណក្សត្រ ពពួកសេ្ដច អ្នកដឹកនាំ, ៣-វណ្ណអ្នកមាន គឺរួមបញ្ចូលទាំងកសិករ, អ្នកជំនួញផ្សេងៗ, ៤-វណ្ណៈអ្នកក្រ គឺពួកកម្មករ អ្នកបំរើផ្សេងៗ និង ៥-វណ្ណៈទាសករ គឺពពួកខ្ញុំគេ ដាច់ថ្លៃ ជាពពួកមនុស្សថោកទាប ជាងគេក្នុងសង្គម។ ក្នុងចំណោមនោះមានតែវណ្ណៈ ព្រាហ្ន ឬវណ្ណៈសង្ឃទេដែលអាចស្វែងរកនិព្វានឃើញ ក្រៅពិវណ្ណៈនេះ ត្រូវខំកសាង សន្សំកុសល ផល បុណ្យជាច្រើន ពីមួយជាតិ ទៅមួយជាតិ ដើម្បីឱ្យបានឡើងដល់វណ្ណៈសង្ឃ ទើបអាចស្វែងរក និព្វានបាន។ ដោយ សារការរកឃើញ បែបថ្មីរបស់ព្រះពុទ្ធ ក្នុងការស្វែងរកនិព្វាន ដោយស្រួល មិនរើស វណ្ណៈ នេះហើយ ដែលធ្វើឱ្យ ព្រហ្មញ្ញសាសនា ឬសាសនា ហ៊ិណ្ឌូ បែកចេញជាសាសនាមួយថ្មីទៀត គឺព្រះពុទ្ធសាសនា នេះឯង ដែលធ្វើឱ្យពេញនិយម ពីវណ្ណៈ ក្រោមៗក្នុងសង្គម ហិណ្ឌូជំនាន់នោះ ហើយសាសនានេះក៏បាន។ ទ្រឹស្ដី ដែលថា កើត ចាស់ ឈឺ ស្លាប់ នេះគឺជាការត្រឹមត្រូវ គឺជាការពិសោធ មើលឃើញ របស់មនុស្សគ្រប់រូប តែទ្រឹស្ដីនេះមិនមែនគ្រាន់ បញ្ឈប់សេចក្ដីស្លាប់ តែបញ្ឈប់កំណើតមនុស្សតែម្ដង បើឥតមានជីវិត បានអីនឹងស្លាប់កើត រឿងមួយដែលព្រះពុទ្ធមិនបានសួរ គឺថាតើអាត្ម័ន ឬព្រលឹងកើតពីណាមក ម្ដេចក៏ព្រលឹងនេះបានកើតចេញ ជាសាច់ឈាមមកនេះ តាំងពីដំបូងមកនោះ  ដូច្នេះមិនដឹងជាទ្រិស្ដីនេះ ពិតមែនឬអត់ទេ? តើមានមនុស្សចាប់ជាតិ ជាថ្មីមែនឬទេ? តើមានមនុស្សបាន ចូលនិព្វានមែនឬក៏អត់? តើមានខ្មោចប៉ុន្មាននាក់ ដែលបានស្លាប់ ដោយស្ងប់ ចិត្ដនឹងអារម្មណ៍នោះ? ប៉ុន្ដែល្អម្យ៉ាងដែរ សំរាប់មនុស្ស ដែលមិនស្រឡាញ់ជីវិតខ្លួន ហើយមិនចង់កើតវិញនោះ តើមនុស្សប៉ុន្មាននាក់ ដែលមិនចង់កើតវិញនោះ? តែបើយោលទៅតាមការជាក់ស្ដែង មើលឃើញ ប្រហែលជាមនុស្សមិនបានរក ឃើញនិពា្វនទេ មើលទៅ ព្រោះមនុស្សកើតឡើងកាន់ច្រើន ដូច្នេះដូចជាមិនកើតមកពីព្រលឹង ដែលស្លាប់ ហើយចាប់ជាតិជាថ្មីនោះទេ ហើយក៏ប្រហែលមិនមកពីព្រលឹងសត្វដែលស្លាប់ ដែរ ព្រោះសត្វក៏កើតកាន់ច្រើន ព្រោះមនុស្សចិញ្ចឹមសត្វ និងបង្កើនចំនួនវាកាន់តែច្រើន ដើម្បីបង្រ្គប់តម្រូវការ ជាចំណីអាហារដល់មនុស្ស។

 

ជាទូទៅ ការបង្រៀន របស់សាសនា ជាជំនួយអប់រំផ្នែក សីលធម៌ ឱ្យស្គាល់ ខុសត្រូវ ល្អអាក្រក់ ជួយសម្រួល ក្នុងសង្គមមនុស្ស ដែលមានជំនឿដូចគ្នា តែនិយាយអំពី បញ្ហាជីវិត វិញនោះ ដូចជាមិនឃើញមានប្រសិទ្ធ តើមនុស្សប៉ុន្មានដែលយល់ច្បាស់ ហើយលះបង់ដើម្បី ស្វែងរកនិពា្វនឱ្យបានពិតប្រាកដនោះ?។

 

៣-តាមរយៈដំណឹងល្អរបស់ព្រះ-  ដំណឺងល្អនេះ គឺសំដៅយកដំណឺងតាមរយៈ ព្រះយេស៊ូវគ្រិស្ទ ដែលទ្រង់បានប្រកាសត្រង់ៗថា ទ្រង់ជាព្រះដែលចុះពីស្ថានសួគ៍មក ដើម្បីនាំយកដំណឺងល្អ អំពីសេចក្ដីសង្គ្រោះ ឱ្យមនុស្សបាន រស់ពីស្លាប់ ហើយបានទៅរស់ នៅជានឹងព្រះ នៅឯនគរស្ថានសួគ៍ នៅទីបញ្ចប់ពីផែនដីនេះទៅ។ ដំណោះស្រាយថ្មី អំពីបញ្ហាស្លាប់ របស់ជីវិតមនុស្សនេះ ខុសពីរបៀបទាំងពីរខាងលើ។ របៀបថ្មីនេះព្រះទ្រង់បាន លើកបង្ហាញទាំងកញ្ចប់តែម្ដង គឹបង្ហាញតាំងពីដើម រហូតដល់ចប់ គឺបានបង្ហាញ ពន្យល់យ៉ាងក្បោះក្បាយក្នុងព្រះគម្ពីរបរិសុទ្ធ តែក្នុងពេលនេះខ្ញុំនិងលើកឡើង ដោយសង្ខេបបំផុត គឺលើកតែគំនិតធំៗ ក្នុងដំណើរដំណោះស្រាយនេះ។

 

១- ព្រះហឬទ័យរបស់ព្រះក្នុងការបង្កើតមនុស្ស៖

 

  1. ដំបូងឡើងព្រះបង្កើតស្ថានសួគ៍ និងផែនដី (លោកុប្បត្ដិ ១៖១) ។ ផែនដីសំរាប់មនុស្សនៅបណ្ដោះអាសន្ន និងស្ថានសួគ៍ជាកន្លែងអចិន្រ្ដៃយ៍ ក្រោយពីមនុស្សសម្រេចចិត្ដ ទទួលជឿព្រះហើយ។

  2. ព្រះទ្រង់បានបង្កើតមនុស្ស ឱ្យដូចជាអង្គទ្រង់ ដោយបញ្ចូលដង្ហើមទ្រង់ ទៅក្នុងរូបកាយមនុស្ស ដែលក្លាយជាព្រលឹងរស់ របស់មនុស្ស ជាជីវិតពិតបា្រកដរបស់មនុស្ស នេះឯង  ចំណែកឯរូបកាយ គឺព្រះបានសូន្យមកពីដី ដើម្បីរស់បណ្ដោះសន្ន នៅលើផែនដី (លោកុប្បត្ដិ ២៖៧)

  3. ព្រះទ្រង់បានបង្កើតមនុស្សមក ឱ្យមានសេរីភាព ហើយសេរីភាពនេះឯង ដែលនាំ ឱ្យមនុស្សមានបញ្ហា ក្នុងការជ្រើសរើស រវាង ការស្ដាប់បង្គាប់ នឹងបា្រជ្ញា គឺការដឹងខុសត្រូវ ដោយខ្លួនឯង (លោកុប្បត្ដិ ២៖១៦) មនុស្សបានជ្រើសរើសយកប្រាជ្ញា ហើយត្រូវស្លាប់ ជាជាងការស្ដាប់បង្គាប់ព្រះ។

 

២- បញ្ហាស្លាប់របស់មនុស្ស- បញ្ហគឺដោយការ មិនស្ដាប់បង្គាប់ព្រះ ដែលជាអំពើបាប មនុស្សត្រូវស្លាប់ គឺស្លាប់ទាំងសាច់ឈាម និងព្រលឹងផង។ ស្លាប់សាច់ឈាម គឺដូចគ្រាន់តែជាឧទាហរណ៍ បង្ហាញឱ្យឃើញ ពីការស្លាប់ពិតបា្រកដរបស់ជីវិត គឺស្លាប់ខាងព្រលឹងវិញ្ញាណ។ ស្លាប់ គឺបាត់បង់ អ្វីៗទាំងអស់ ទាំងរបស់ទ្រព្យ បងប្អូន កូនចៅ ញាតិមិត្ដ ដែលជាសេចក្ដីស្រឡាញ់និង ទំនាក់ទំនង គឺអ្វីៗដែលល្អត្រូវចប់ នេះនិយាយអំពីសាច់ឈាម ដែលយើងមើលឃើញ (ប៉ុន្ដែព្រលឹងបន្ដររស់ រងទុក្ខវេទនា ដោយដាច់ចេញពីព្រះ ដោយប្រាជ្ញាខ្លួន ដែលមិនពឹងអាងដល់ព្រះ, ត្រូវទទួលរងកម្ម ទុក្ខវេទនា នៅសា្ថននរក តាមបាបដែលខ្លួនបានប្រព្រឹត្ដ)

 

៣- ដំណោះស្រាយ របស់ព្រះលើបញ្ហាស្លាប់របស់មនុស្ស - ព្រះទ្រង់ជា្របរួចទៅហើយថា ជម្រើសរបស់មនុស្ស នឹងខុសពីព្រះហឬទ័យ របស់ទ្រង់ តែដោយសេចក្ដីស្រឡាញ់ របស់ទ្រង់ ទ្រង់មិនបញ្ឈប់ គម្រោងការណ៍សង្រ្គោះមនុស្ស របស់ទ្រង់ទេ គឺទ្រង់ត្រូវយកព្រះរាជបុត្រា របស់ទ្រង់ ពីស្ថានសួគ៍ដើម្បីស្លាប់ ជំនួសមនុស្សវិញ ដើម្បីឱ្យមនុស្សណា ដែលជឿដល់ ព្រះរាជបុត្រា គឺតួអង្គព្រះយេស៊ូវគ្រឹស្ទ នោះនឹងបានរស់ ដែលមានចែងក្នុងព្រះគម្ពីរ យ៉ូហាន       ៣៖១៦ ថា៖ ‹ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ. គឺមិនត្រូវស្លាប់ ឬវិនាសខាងឯ ផ្នែកព្រលឹងវិញ្ញាណ តែសាច់ឈាមនោះត្រូវតែស្លាប់ ដោយព្រោះ

 

  1. សាច់ឈាម បានប្រព្រឹត្ដបាបរួចហើយៗ នៅតែបន្ដរបាបទៅទៀត

  2. សាច់ឈាម កើតពីដីមក វាគ្រាន់ជាសំបក របស់ព្រលឹងប៉ុណ្ណោះ ត្រូវតែត្រឡប់ទៅជាដីវិញ ជាប្រាកដ។

  3. ផែនដីនេះមានកម្រិត ព្រំដែន បើមនុស្សកើតមក ហើយមិនស្លាប់ទៅវិញសោះ នោះវាត្រូវចង្អៀតផែនដីនេះ ក្នុងរយៈពេលយ៉ាងខ្លី ហើយក៏មិនអាចបង្កើត ផលចិញ្ចឹមមនុស្ស ពេញផែនដីនេះបានដែរ

 

ដូច្នេះដំណោះស្រាយតាមរយៈដំណឹងល្អនេះ មនុស្សឥតចាំបាច់គិត ឬចោទឆ្លើយ ស្វែយល់ ឬសួររកដើមចមនៃបញ្ហានោះទេ គឺព្រះបានលើកមកប្រាប់ទាំងអស់ តាំងពីព្រះហឬទ៍យរបស់ទ្រង់, កំណើតមនុស្ស, បញ្ហានៃការស្លាប់, ដំណោះស្រាយ ដោយឱ្យព្រះយេស៊ូវគ្រិស្ទ សុគតជំនួសមនុស្ស ជាសេចក្ដីសង្រ្គោះ ដល់អ្នកដែលគ្រាន់តែជឿ ទុក្ខចិត្ដ ដល់ព្រះយេស៊ូវគ្រិស្ទ ប៉ុណ្ណោះ ដូច្នេះសេចក្ដីជំនឿនេះ បានក្លាយក្រិតវិន័យ នៃសេចក្ដីសង្គ្រោះ គឺមនុស្សគ្រាន់តែទទួលជឿដល់ព្រះយេស៊ូវប៉ុណ្ណោះ គឺរាប់ថាបានស្ដាប់ង្គាប់ដល់ព្រះហើយ។ ក្រិតវិន័យជា ឧប្បករណ៍ សម្រាប់វាស់ស្ទង់អំពើបាបថា តើមនុស្សបានប្រព្រឹត្ដបាបឬទេ? តែសេចក្ដីសង្គ្រោះបានដោយសារព្រះគុណ តាមរយៈសេចកី្ដជំនឿ ទៅលើព្រះយេស៊ូវគ្រិស្ទ។ ដោយហេតុនេះហើយបានជាមនុស្សបានសង្រ្គោះ គឺបានរួចពីបាប បានរាប់ជាសុចរិត បានអនុញ្ញាត ឱ្យចូលក្នុងនគរស្ថានសួគ៍ ក្រោយ ពីស្លាប់ពីផែនដីនេះទៅ ទោះទាំងនៅ មានបាបនៅឡើយផង។

 

បញ្ហាស្លាប់របស់បងប្អូន ជាបញ្ហាធំណាស់ កុំមើលស្រាល គួរតែគិតពិចារណា ដោយមានរបៀបទាំងបីខាងលើ ថាតើមួយណាដែលបងប្អូនអាច យល់ហើយទទួលបាន ដើម្បីជាប្រយោជន៍ សំរាប់ជីវិតបងប្អូន។

 

សូមព្រះទ្រង់ប្រទានពរ

 

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 4 guests and no members online