Date: 3/28/2​016

 

 

 

ការអាថ៌កំបាំង

 

តើអ្នកដឹងឬទេថា៖

 

  • គ្រិស្ដករាជ គ.ស 2016 ជារាជ្យ ឬឆ្នាំរបស់ព្រះយេស៊ូវគ្រិស្ដ នៅលើផែនដី?

  • មនុស្សលើផែនដីទាំងមូល ស្ទើរតែទាំងអស់ហើយ ដែលបានឮពីនាម ព្រះយេស៊ូគ្រិស្ទ រួមទាំងអ្នកមិនជឿ នឹងទាំងពួកប្រឆាំងផង។

  • មនុស្សលើផែនដីទាំងមូល ស្ទើរតែទាំងអស់ហើយ ដែលមានទំនាក់ទំនង នឹងជីវិត របស់ព្រះយេស៊ូវ គឺឆ្នាំកំណើត របស់គេទាំងអស់ បានពឹងផ្អែកទៅ នឹងឆ្នាំរបស់ទ្រង់ គឺជាគ្រិស្ដករាជ ឬហៅថាឆ្នាំសាកល បានកត់ទុក នៅលើអត្ដសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនរបស់គេ។ មិនតែប៉ុណ្ណោះ គេថែរក្សាវាជាប់នឹងខ្លួន មិនឱ្យបាត់ទៀតផង បើពុំនោះទេ គេមិនអាចធ្វើដំណើរ ឆ្លងប្រទេសបានទេ នេះក៏រួមបញ្ចូលទាំងអ្នកមិនជឿ នឹងពួកប្រឆាំងផងដែរ ប្រហែលជាគេទាំងអស់គ្នា នោះមិនបានដឹងខ្លួន ឬចាប់អារម្មណ៍ផងទេ។

  • មនុស្សទាំងអស់មានព្រះលឹង ហើយព្រលឹងនោះមានមា្ចស់ ដែលជាព្រះ គម្ពីរ១ខបាននិយាយថា៖   មើល ព្រលឹង​ទាំង​អស់​ ជា​របស់​ផង​អញ ទោះ​ទាំង​ព្រលឹង​នៃ

  • ​ឪពុក និង​ព្រលឹង​នៃ​កូន​ផង ក៏​ជា​របស់​ផង​អញ​ដូច​គ្នា ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ។  (អេសេគាល ១៨៖៤)

  • មនុស្សទាំងអស់ សុទ្ធតែមានបាប ទោះអ្នកនោះជាមនុស្សល្អ យ៉ាងណាដ៏ដោយ ក៏មិនបានគ្រប់ខ្នាតសុចរិត របស់ព្រះបរិសុទ្ធឡើយ ក្នុងព្រះគម្ពីររ៉ូម ៣៖២៣  ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ។

  • ព្រះទ្រង់ស្រឡាញ់មនុសគ្រប់គ្នា មិនចង់ឱ្យអ្នកណាម្នាក់ ធ្លាក់ក្នុងបឹងភ្លើង នៃស្ថាននរកឡើយ។

  • ព្រះទ្រង់អាច អត់ទោសបាប ឱ្យមនុស្សបាន, ដោយទ្រង់បានសុគត ជំនួសនៅលើឈើឆ្កាង នៅល្ងាចថ្ងៃសុក្រ កាលពី ២០១៦ឆ្នាំមុន។ ហើយយើងជាគ្រិស្ទានបាន ធ្វើបុណ្យរំព្ញក ជារៀងរាល់ឆ្នាំ។

  • បើបងប្អូន ចង់រួចពីបាប របស់ខ្លួន គឺគ្រាន់តែទទួលយក ព្រះយេស៊ូវ ជាព្រះដែលទ្រង់បានសុគត លោះបាបឱ្យយើងរួចហើយ ដោយលន់តួបាប នឹងប្រែចិត្ដកុំប្រព្រឹត្ដអំពើបាប តទៅទៀត។

  • ព្រះហឬទ័យ របស់ព្រះ គឺចង់ឱ្យមនុស្ស ទាំងអស់បានរស់ឡើងវិញ នៅថ្ងៃចុងក្រោយបង្អស់ ហើយនឹងទៅរស់នៅ ស្ថានសួគ៌ជាមួយទ្រង់ រហូតទៅ។

 

សូមព្រះទ្រង់ប្រទានពរ

 

ដោយក្រុមជំនុំសហគមន៍ខ្មែរ

 

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 15 guests and no members online