Date: 4/30/2016

 

ស្ថានសួគ៌ពិតនៅឯណា?

 

សំណួរនេះងាយយល់នេះ ប៉ុន្ដែពិបាកឆ្លើយឱ្យបានត្រឹមត្រូវ ព្រោះមនុស្សស្ទើរតែគ្រប់គ្នា គ្រប់ទាំងសាសន៍ ហាក់ដូចជាបានដឹង ហើយស្គាល់ទៅតាម ការយល់របស់ខ្លួនផ្ទាល់ៗរួចហើយឬ ទៅតាមការបង្រៀន របស់សាសនាខ្លួន ឬជំនឿរបស់ខ្លួនផ្ទាល់ ព្រោះវាជាកន្លែងដែលឮតែឈ្មោះ មិនមានអ្នកណាបានស្គាល់ ហើយបានទៅដល់ តែមនុស្សមា្នក់ៗប្រាថ្នា ចង់ទៅនៅកន្លែងនោះ ស្ទើរតែគ្រប់គ្នា។

 

មុនដំបូងសូមយើង ពិនិត្យមើលអត្ថន័យ នៃពាក្យស្ថានសួគ៌នេះ ដែលប្រែថា ឋានទេវលោក គឺកន្លែងរបស់ទេវតា ហើយដោយសារតែ សាសនាផ្សេងៗគ្នា ក៏មានទេវតានោះផ្សេងៗគ្នាដែរ ដូច្នេះស្ថានសួគ៌ ក្លាយជាកន្លែងផ្សេងៗគ្នាដែរ។ ឧទាហរណ៍ ក្នុងសាសនាហិនឌូ ឬព្រហ្មញ្ញសាសនា ស្ថានសួគ៌របស់គេគឺសំដៅ ទៅលើការឡើងពីវណ្ណៈមួយ ទៅវណ្ណៈទៀតដែលខ្ពស់ជាង ពីមួយជាតិទៅមួយជាតិ ដើម្បីឱ្យបាន ដល់វណ្ណៈខ្ពស់បំផុត គឺវណ្ណៈព្រាហ្ម ដើម្បីរកនិព្វានឃើញ ដូច្នេះហើយបានជា ជួនកាលយើងបានឃើញមាន ជំនឿនេះក្នុងពុទ្ធសាសនាដែរ គឺសំដៅទៅលើឋានសួគ៍ នៅលើផែនដី ដែលខំសាងសីល អំពើរល្អ ពីជាតិមួយទៅជាតិមួយទៀត ដូច្នោះហើយ បានជាទីបញ្ចប់ព្រះពុទ្ធ មិនទៅស្ថានសួគ៌ទេ គឺចូលនិព្វានវិញ ដូច្នេះស្ថានសួគ៍នេះ មិនមែនជាឋាន នៅលើអាកាស ដែលល្អ សុខសាន្ដ ជាអចិយត្រៃនោះទេ។ ចំណែកឯស្ថានសួគ៌ ម្យ៉ាងទៀតគឺមានតែ ក្នុងការយល់សប្ដ ការភ្លឹកទៅ ឬការស្មឹងស្មាធិ ឬការស្រមៃ ជារូបភាព ក្នុងអារម្មណ៍តែប៉ុណ្ណោះឯង។

 

ចំណែកឯស្ថានសួគ៌ ដែលខ្ញុំបានឮ អំពីលោកមា្នក់ ដែលថាបានធ្លាប់ នៅទីនោះ ហើយបានចុះមកពីទីនោះ ហើយបានប្រកាស់ថា លោកជាម្ចាស់ ស្ថាននោះផង លោកនោះគឺជាតួអង្គ ព្រះយេស៊ូវគ្រិស្ទ។ ដូច្នេះពេលនេះ ខ្ញុំនឹងជួយពន្យល់ ទៅតាមការយល់ខ្លះៗ ដែលខ្ញុំបានអានក្នុងព្រះគម្ពីរ។

 

ស្ថានសួគ៌ ជាទីកន្លែងពិតប្រាកដ ជាដំណាក់វិមាន ដែលព្រះ នឹងទេវតាគង់នៅ តែអរូបិយ៍ គឺមិនអាចមើលឃើញ ដោយភ្នែកទទេ ឬដោយគ្រឿងឧប្បករណ៍ របស់អ្នកវិទ្យាសាស្រ្ដនោះទេ គឺកន្លែងនៃព្រលឹងវិញ្ញាណ។  វិទ្យាសាស្រ្ដបានចំរើនដល់កំរិត ដែលអាចមើលឃើញផ្កាយ នឹងពិភពជាច្រើន នៅក្នុងចក្រវាលទាំងមូល ប៉ុន្ដែឧប្បករណ៍ទាំងនោះ មិនអាចមើលឃើញអ្វី ដែលជាព្រលឹងវិញ្ញាណបានទេ គឺមិនអាចមើលឃើញ ព្រះ ឬទេវតា ឬព្រលឹង ឬស្ថានសួគ៍ ព្រោះទាំងនោះ ជាព្រលឹងវិញ្ញាណ ដូច្នោះហើយដើម្បីយល់ ពីការនេះ ត្រូវតែពឹងផ្អែកទៅលើជំនឿ នឹងព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។

 

ម្ចាស់ស្ថានសួគ៍, ព្រះជាម្ចាស់នៃស្ថានសួគ៍ ព្រោះទ្រង់ហើយ ជាអ្នកបង្កើតស្ថាននោះ តាំងពីដំបូងមក (តាំងពីអស់កល្បមក) ក្នុងគម្ពីរលោកុប្បត្ដ ១៖១ ‹‹ កាល​ដើម​ដំបូង​ឡើយព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ (គឺសួគ៌ជាកន្លែងដែលមើលមិនឃើញ) និង​ផែនដី។››

 

បំណងនៃស្ថានសួគ៌, ជាកន្លែងដែលសុខសាន្ដបំផុត គ្មានទុក្ខសៅហ្មង គឺសំរាប់ជាដំណាក់ របស់ព្រះ ទ្រង់គង់នៅ នឹងពួកអ្នកបំរើទ្រង់ គឺពួកទេវតា តែឥឡូវនេះ ទ្រង់បានកំពុងរៀបចំ កន្លែងបន្ថែមទៀត សំរាប់មនុស្សបរិសុទ្ធ ជាអ្នកជ្រើសតាំង ដែលព្រះ ទ្រង់បានផ្ដល់សិទ្ធជាកូនទ្រង់ ក្នុងគម្ពីរ យ៉ូហាន ១៖១២, ១២ ប៉ុន្តែ​អស់​អ្នក​ណា ​ដែល​ទទួល​ទ្រង់  គឺ​អស់​អ្នក​ដែល​ជឿ ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាចឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ នឹងក្នុងគម្ពីរ យ៉ូហាន ១៖៣,  បើ​ខ្ញុំ​ទៅ​រៀប​កន្លែង ​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា ​ទៅ​ឯ​ខ្ញុំប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា ​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ។

 

សិទ្ធិចូលស្ថានសួគ៍, ដើម្បីអាចចូលទៅ នៅស្ថានបរមសុខនេះបាន បងប្អូនត្រូវមានលក្ខ័ន្ធខ្លះត្រូវបំពេញ៖

 

១-ត្រូវកើតជាថ្មី គឺកើតពីព្រះវិញ្ញាណ មានន័យថា ត្រូវបែរចិត្ដចេញ ពីអំពើបាប ដើម្បីព្រះប្រទានសិទ្ធ ជាកូនទ្រង់ ទើបអាចទទួលមរតកស្ថានសួគ៍បាន

 

២- ត្រូវទទួលស្គាល់ព្រះយេស៊ូវ ថាទ្រង់ជាព្រះពិត ដែលជាផ្លូវអាចនាំអ្នក  ទៅស្ថានសួគ៍ពិតបា្រកដនោះ។

 

៣- មនុស្សត្រូវស្លាប់ជាមុនសិន ទើបអាចទទួលមរតកនោះបាន ព្រោះ ព្រះទ្រង់មិនសុគតទៀតទេ ម្យ៉ាងទៀតកន្លែងនោះ ជាកន្លែងព្រលឹងវិញ្ញាណ យើងមិនអាចចូលទៅទាំងសាច់ឈាមបានទេ (តែបងប្អូនក៏មិនត្រូវសម្លាប់ខ្លួនដើម្បីប្រញាប់ទៅពេកនោះទេ)

 

៣- ដើម្បីបានទទួលសេចក្ដីសង្រ្គោះ ឱ្យបានពិតបា្រកដ គឺសំខាន់មនុស្សត្រូវខំប្រែចិត្ដចេញពីអំពើបាប លុះត្រាតែព្រះ ទ្រង់បានរាប់ជាសុចរិត នោះទើបអាចធានាថា បានទទួលសេចក្ដីសង្រ្គោះ ពិតបា្រកដបាន។ គឺយើងត្រូវខំស្រឡាញ់ព្រះឱ្យអស់អំពីចិត្ដ អស់អំពីកម្លាំង នឹងអស់អំពីព្រលឹង លុះត្រាតែទ្រង់ទទួលយើង ហើយឱ្យសិទ្ធអំណាចជាកូនទ្រង់ជាមុនសិន

 

មនុស្សទាំងអស់ នៅតែមនុស្សមានបាប តែមានមនុស្ស មួយចំនួនបានរាប់ជាសុចរិត ដោយជឿ គោរព កោតខ្លាចដល់ព្រះដ៏ជាព្រះ។

 

 

 

សូមព្រះទ្រង់ប្រទានពរ

 

ក្រុមជំនុំសហគមន៍ខ្មែរ

 

 

 

 

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 16 guests and no members online