អត្ថបទ ជីវិត2/21/2012

បន្ទុកលើ រទេះ

មានស្ត្រីចំណាស់ម្នាក់ទូលកញ្ជើ ដោយមានស្រូវពេញ  ដើរទាំងថ្ងៃត្រង់ ក្តៅហួតហែងនៅរដូវ ប្រាំង ទាំងយកក្រមា ជូតញើសបណើ្តរ។ បន្តិចក្រោយមកមានរទេះគោមួយបរ មកពីក្រោយ ហើយក៏ ហួសទៅ ទាំងហុយដីសំពោង បរហួសបន្តិច រទេះនោះក៏ឈប់ សម្លេងអ្នកបររទេះ ក៏បន្លឺឡើង "មីង អើយក្តៅខ្លាំងណាស់ អញ្ជើញឡើងជិះរទេះជាមួយខ្ញុំមក ស្ត្រីចំណាស់នោះ ក៏ឆ្លើយអរគុណទាំង អំណរ ទាំងស្រូតដំណើរ ដើម្បីបានឆាប់ឡើងជិះរទេះ។ លុះគាត់បានឡើង រទេះរួចរាល់ហើយ ក៏ ប្រាប់ ឱយម្ចាស់រទេះបរទៅ។ ម្ចាស់រទេះបរទេះបណ្តើរ សួរសុខទុក្ខ អ្នកដំណើរបណ្តើរ មីងអ្នក ដំណើរ ក៏ឆ្លើយ ទាំងអំណរ នឹងអរគុណម្ចាស់រទេះឥតឈប់ ។

មួយសន្ទុះធំក្រោយមក ម្ចាស់រទេះបែរ ងាកទៅក្រោយទាំងពោលដោយភ្ញាក់ផ្អើលថា យី! មីង ហេតុ ដូចម្តេចបានជាមីងមិនដាក់កញ្ជើចុះទៅលើ រទេះទៅ ? ស្ត្រីនោះបានឆ្លើយទាំង កញ្ជើនៅលើក្បាល ថា មិនអីទេ ក្មួយអើយ គោក៏វាក្តៅហើយធ្ងន់ ណាស់ផង បានក្មួយឲ្យដោយសារប៉ុណ្ណេះមីង អរគុណ ណាស់ហើយ។  " ម្ចាស់រទេះបានពន្យល់ទៅមីងអ្នកដំណើរ ទាំងហួសចិត្តថា មីងអើយ ទោះតែមីង ទូលស្រូវនោះ គោវានៅតែធ្ងន់ ដូចតែមីងដាក់ស្រូវ ទៅលើ រទេះដែរ ។ មីងអ្នកដំណើរ ក៏សម្រេចចិត្ត ដាក់កញ្ជើស្រូវទៅលើរទេះទាំងស្ទាក់ស្ទើរ ទាំងពោល ពាក្យថា មីងខ្លាចតែគោវាធ្ងន់ពេកទេ។

ឱម្នាលបណ្តាជនអើយ! បើជឿព្រះយេស៊ូវហើយ ម្តេចឡើយនៅតែទូលទុក្ខខ្លួនឯងទៀតដូច្នេះ ?

ព្រះយេស៊ូវមានបន្ទូលថា  "អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ  ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នក រាល់គ្នាឈប់សំរាក "  (ម៉ាថាយ ១១៖២៨)  ។ ព្រះយេស៊ូវទ្រង់បានសុគត នៅលើឈើឆ្កាង ដើម្បី សង្គ្រោះយើង ហើយសំរាល គ្រប់ទាំងបន្ទុក សូមដាក់បន្ទុកនោះ ទៅលើឈើឆ្កាងរបស់ទ្រង់ចុះ ជាពិសេស បន្ទុកនៃសេចក្តីស្លាប់ដល់ព្រលឹង។

យើងបានសង្គ្រោះដោយសារព្រះគុណ ដោយមានជំនឿទៅលើ ព្រះយេស៊ូវ ក្នុងបុណ្យ ជ្រមុជ ជាមួយព្រះគ្រិស្ទ។

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 29 guests and no members online