អត្ថបទ ជីវិត

តើខ្ញុំរស់នៅលើផែនដីនេះសម្រាប់អ្វី?

នៅក្នុងសៀវភៅ  ជីវិតដែលជំរុញដោយគោលបំណង” ដ៏ល្បីមួយ របស់លោក Rick Warren គាត់បានសង្កត់ធ្ងន់នូវសំនួរដ៏ចំបងមួយសួរថា  តើខ្ញុំរស់នៅលើផែនដីនេះសម្រាប់អ្វី?

តើអស់លោកបងប្អូន ដែលបានសួរខ្លួនងដោយហ្មត់ចត់នូវសំនួរ ដែលថា ‍‌‌‍‌"តើខ្ញុំរស់នៅលើផែនដី នេះសម្រាប់អ្វី?” នេះដែរឬទេ?

-       ហេតុដូចម្តេចបានជាអស់លោក បងប្អូនមានវត្តមាននៅលើផែនដីនេះ? តើមានបំណងអ្វី?

-       តើមានមនុស្សណាម្នាក់បានសំរេចបំណងរបស់ខ្លួនជាអចិន្រ្តៃយ៍ ដែរឬទេ?

-       ហេតុដូចម្តេចបានមនុស្ស  កើត?  ចាស់?  ឈឺ?  ហើយស្លាប់?

-       តើមនុស្សមានបំណងចង់ស្លាប់ឬទេ ? បើមនុស្សមិនចង់ស្លាប់ហើយត្រូវស្លាប់មែន នោះមិន ខុសបំណងរបស់ខ្លួនហើយឬ?។ ដូច្នេះនៅទីបំផុតមនុស្សឥតបានសំរេចបំណងរបស់ ខ្លួន ណា មួយទាល់តែសោះ ព្រោះសេចក្តីស្លាប់បានសម្លាប់គ្រប់ទាំងបំណងខ្លួនអស់ហើយ។

-       ហេតុអ្វីបានជាដូច្នេះ? 

-       * ព្រោះមនុស្សមិនមែនជាអ្នកត្រួតត្រា គោលបំណងរបស់ខ្លួនទេ 

-       *ព្រោះមនុស្សមិនមែនជាអ្នកបង្កើតខ្លួនឯងមកទេ  មនុស្សគ្រាន់តែជា របស់ ដែលបាន បង្កើត មកប៉ុណ្ណោះ  ព្រោះមានតែអ្នក ធ្វើ ឬអ្នកបង្កើតប៉ុណ្ណោះ ដែលត្រូវមានបំណង ទៅលើ របស់ ដែលត្រូវបង្កើត ដូច្នោះហើយ បានជាមនុស្ស ត្រូវតែសម្រប បំណង របស់ខ្លួន ទៅតាម បំណង ព្រះហឬទ័យ  ដ៏ល្អ របស់ព្រះដែល ជាអ្នកបង្កើត ខ្លួនមក។

-       ឧទាហរណ៍៖ ដូចជាមនុស្សជាអ្នកបង្កើត ឡាន មក គឺមានបំណងច្បាស់លាស់ គឺសំរាប់ សំរួល ដំណើរ និងការដឹកនាំ ឱយបានឆាប់រហ័ស ហើយស្រួល។ ម្ចាស់របស់វាក៏ស្រឡាញ់វា សំអាត ថែរក្សា ទាំងចាក់សាំង ផ្លាស់ប្តូរ ទឹកប្រេងជាប្រក្រតី ដើម្បីឱយវាបានសម្រេចបំណង របស់ខ្លួនតទៅទៀត។

-       ប្រសិនណាបើវាខូច មិនឆេះ  មិនទៅមុខទេ នោះវាបានធ្វើខុសបំណងម្ចាស់វាហើយ នោះ ម្ចាស់វានិងឆ្កិះឆ្កៀល ឬអូសទាញវាទៅរកជាងធ្វើ ជួសជុលវាឱយទាល់តែឆេះ វិញ  បើធ្វើ អស់ចិត្តហើយនៅតែមិនឆេះទៀត នោះប្រាកដជាត្រូវអូសវា យកទៅចោល ទាំងស្តាយ ស្រណោះជាមិនខានឡើយ។

-       ដូច្នេះមិនខុសពីព្រះអទិករ ដែលទ្រង់បានបង្កើតមនុស្សមកដោយស្រឡាញ់ ដោយមាន បំណង ហឬទ័យច្បាស់លាស់ណាស់ ទ្រង់បង្កើតមនុស្សក្នុងភាពពិសេស ឱយដូចជាអង្គ ទ្រង់ ចង់ឱយមនុស្សបានជាកូនទ្រង់ និងគ្រងមរតកជាមួយនិងទ្រង់នៅឯនគរស្ថានសួគ៍។

-       មនុស្សមិនអាច ចូលស្ថានសួគ៍ បានឡើយ ព្រោះ

-       ១- ដោយមិនស្គាល់ មិនដឹងនៅកន្លែងណាទេ

-       ២- ដោយសារ មនុស្សមានបាប  គ្មានច្បាប់ អនុញ្ញាតិពីម្ចាស់ស្ថានសួគ៍ទេ។

-       ដូច្នេះមនុស្សត្រូវតែ លន់តួរបាប លាងបាប ទទួលស្គាល់ព្រះ យេស៊ូវគ្រិស្ទ ដែលជាផ្លូវ ជា សេចក្តី ពិត និងជាជីវិត ផង ដើម្បីតម្រូវ គោលបំណង ហឬទ័យព្រះជាម្ចាស់ ជាព្រះអទិករ  ជាម្ចាស់ ស្ថានសួគ៌ ជាមុនសិន ទើបអាច មានច្បាប់ ចូលនគរ ស្ថានសួគ៍បាន។

-       ឡានត្រូវសម្របបំណងខ្លួន ទៅនិងម្ចាស់អ្នកធ្វើ ឬអ្នកបើកបរ ដែលជាម្ចាស់របស់ ខ្លួននោះ ទើបបាននៅសុខសាន្តជាមួយគ្នាទៅបាន យ៉ាងណាមិញ មនុស្សនិងព្រះ ក៏ដូចគ្នាដែរ។

-       តើធ្វើដូចម្តេច ឱយមនុស្ស អាចចូលស្ថានសួគ៍ ទៅបាន បើខ្លួនមិនបាន បង្កើតឋាន នោះសោះ  ហើយក៍មិនស្គាល់ ម្ចាស់វាផងនោះ។ ប៉ុន្តែនៅពេល ដែលមនុស្ស បាន ទទួលព្រះ ហើយទ្រង់ បានទទួលយើង ជាកូនស្រេចហើយ  នោះយើងនិងមាន ឈ្មោះទៅស្ថានសួគ៍ ជាពិតប្រាកដ។

-       តើអស់លោក បងប្អូនបានទទួលជឿព្រះយេស៊ូវគ្រិស្ទ ជាព្រះអង្គសង្រ្គោះហើយឬនៅ ?

-       អស់លោក បងប្អូនរស់ នៅលើផែនដី នេះត្រូវធ្វើ ទៅតាមបំណង ព្រះហឬទ័យ របស់ព្រះ ដែល បាន បង្កើតអស់លោក បងប្អូនមក បើចង់មាន ជីវិតអស់កល្ប នៅឯស្ថានសួគ៍ ជាមួយព្រះ ពុំនោះ ទេ ជីវិតនេះបាន តឹ្រមតែ បណ្តោះអាសន្ន  ដូចជាបុប្ផា ដែលរីកល្អ ស្រស់បំព្រងតែមួយរយៈ ហើយក៏រុះរោយ  ក្រៀមស្វិត ហិនទាំងក្លិន ទៅទៀតផង មនុស្សទោះតែមានសម្រស់ ឬ មានកិតិយសខ្ពស់ ល្បីល្បាញ យ៉ាងណា ក៏ដោយ ក៏បានតែមួយរយៈខ្លី ហើយក៏ក្លាយ ជាធូលីដីវិញជា អសារបង់ ប៉ុណ្ណោះ។

-       តែវត្តមានរបស់ អស់លោកបងប្អូន នៅលើផែនដីនេះ ក៏មិនមែន ជាការ ចៃដន្តដែរ ព្រះទ្រង់ បង្កើតមក ដើម្បី ឱ្យ អស់លោកបងប្អូន បានជ្រើសរើស ដំណើរទៅមុខទៀត ដោយ សេរីភាព។

-       ព្រះដ៏ជាព្រះអទីករ  ទ្រង់បានបង្កើត មនុស្សមក ដោយមាន បំណងត្រឹមត្រូវណាស់ គឺទ្រង់ បានបង្កើតមនុស្ស ឱ្យមាន សាច់ឈាម និងព្រលឹងវីញ្ញាណ គឺសាច់ឈាមសំរាប់ឱ្យ រស់លើ ផែនដី ក្នុងរយៈពេល ខ្លី ដើម្បីសំរេច ចិត្តទៅនៅស្ថានសួគ៍ ឬមួយក៏អត់ ដែលជាស្ថានសំរាប់ ព្រលឹង វិញ្ញាណ ដូច្នេះហើយបាន ជាយានអវកាស របស់អ្នកវិទ្យាសាស្រ្ត សព្វថ្ងៃ មើល ស្ថាននោះ មិនឃើញទេ។

-       បើអស់លោក អ្នកនាង បងប្អូន សម្រេចចិត្ត នោះឥតមាន ខាតបង់ អ្វីទាល់តែសោះ គឺគ្រាន់ តែជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ជា ព្រះអង្គសង្រ្គោះ របស់អស់លោក អ្នកនាង បងប្អូន តែប៉ុណ្ណោះ នោះជា ការស្រេច។

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 8 guests and no members online