អត្ដបទ ជីវិត

សេចក្តីសង្រ្គោះ ជាដំណើរ

សេចក្តីសង្រ្គោះ មិនមែនជាបាតុភូតដែលកើតឡើង មួយរំពេច ឬភ្លាមៗ នោះទេ ប៉ុន្តែវាជាដំណើរ ក្នុងសេចក្តី ជំនឿ ដែលមានដំណាក់កាល។ ដូចជាកាលពីលាក ម៉ូសេ បានទៅសង្គ្រោះ រាស្រ្តអ៊ីស្រាអែល ពីប្រទេស អេស៊ីព្ទ បាន ប្រើពេល ជាយូរឆ្នាំ ហើយក៏ មានច្រើន ដំណាក់កាលផង។ ដំណាក់កាលដែល រាស្រ្តអ៊ីស្រាអែល ស្រែកអំពាវនាវ ទូល ទៅព្រះ  អំពីទុក្ខលំបាក របស់ខ្លួន, ព្រះទ្រង់ ត្រាស់ហៅ អ្នកបំរើ ម៉ូសេ ដើម្បីទៅរំដោះ, ការតវ៉ា ផ្ចាញ់ផ្ចាល ខ្មាំងសត្រូវ ឲ្យ ចុះចាញ់, ការប្រុងប្រៀប រៀបចំ ដើម្បីរំដោះ, ខ្មាំងដេញ ពីក្រោយ ទាល់ច្រក នៅសមុទ្រក្រហម, ឧបសគ្គ និងការ លំបាក, ជម្លោះ ក្នុងការធ្វើដំណើរ, ......។ ឬមួយ ដូចពីកាល លោក ណូអេ បាននាំ គ្រួសារ ឲ្យសង់ទូក មុនទឹកជំនន់ គាត់និង គ្រួសារ ត្រូវពុះពារ សង់ទុក ទាំងអំណត់។  អំណត់នឹងការរកសំភារ: មកសង់ អំណត់ នឹងការស្តាប់បង្គាប់ ដល់ព្រះ អំណត់ នឹង ពាក្យចំអក ឡកឡឺយ ពីអ្នកជិតខាង ព្រោះគាត់ សង់ទូកយ៉ាងធំ នោះនៅ លើគោក គ្មានទឹកឯណា អាចបណ្តែតទូក នោះបានសោះ សូម្បីតែភ្លៀងក៏គ្មានផង។  លោកអូណេ និងគ្រួសារ គាត់ចំណាយ អស់ រយ:ពេលជិត មួយរយឆ្នាំ ទើបហេតុការណ៍ នៃព្រះបន្ទូល ដែលមនុស្ស មិនយល់សោះនោះ បានសំដែង ឲ្យឃើញ គឺទឹក ជំនន់ យ៉ាងធំ នោះបានមកដល់។ លោកអូណេនិង គ្រួសារ បានសង្រ្គោះ ដោយសារ ជឿហើយធ្វើ តាមព្រះ ដូច្នោះការធ្វើទូក ដើម្បីសង្គ្រោះ ខ្លួនគាត់ និងគ្រួសារ នេះដោយសារ ជំនឿទៅលើព្រះ ត្រូវចំណាយពេល យ៉ាងយូរ និងឆ្លងកាត់ ច្រើនដំណាក់ កាល ផង។ បើសង្កេត មើលការរំដោះ សង្គ្រោះនេះ មានការ ចូល រួមទង្វើបីប្រភេទ គឺទង្វើរបស់ព្រះ, របស់មនុស្ស និងរបស់អ្នកដឹកនាំ។

បើយើង ងាកមកមើល សេចក្តីជំនឿរបស់ គ្រិស្ទានសព្វថ្ងៃ ក៏មានដំណើរនិង ដំណាក់កាល ប្រហាក់ប្រហែល គ្នាដែរ។ សេចក្តីជំនឿ របស់គ្រិស្ទាន មិនមែន គ្រាន់តែ បានជឿដល់ព្រះ ហើយនៅផ្ទះ ឬមួយ គ្រាន់តែ ជាគ្រិស្ទាន តែថ្ងៃអាទិត្យ ប៉ុណ្ណោះនោះទេ គឺត្រូវតែ តស៊ូ អត់ធ្មត់ រក្សា សេចក្តីស្រឡាញ់ គឺត្រូវ ស្រឡាញ់ព្រះ ឲ្យអស់អំពីចិត្ត អស់ពីព្រលឹង និង អស់ពី កម្លាំង ហើយត្រូវ ស្រឡាញ់ អ្នកជិតខាង ឲ្យដូចខ្លួនឯងផង។ ហើយត្រូវរក្សាសេចក្តី ជំនឿនេះ គឺនៅជាប់នឹង ព្រះបន្ទូល ហូតផង។

ព្រះយេស៊ូវ មានព្រះបន្ទូល ក្នុងគម្ពីរយ៉ូហាន ១៥៖២ ថា៖ អស់ទាំងខ្នែងណា ដុះចេញពីខ្ញុំ ដែលមិន បង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួស ខ្នែងនោះវិញ ដើម្បីឲ្យបាន ផលផ្លែជាច្រើនឡើង។  (ផលនោះគឺរាប់បញ្ចូល ទាំងការរក្សា និងបង្កើន សេចក្តីជំនឿផងដែរ)

តើយើង គួរង់ចាំ ទាល់តែធ្លាក់ភ្លៀង ទើបយើង ចាប់ផ្តើមសង់ ទូកឬអី?

ក្នុងព្រះគម្ពីរ ម៉ាថាយ 25៖1-13 និយាយអំពី ស្រ្តីព្រហ្មចារី ទាំង១០នាក់ ដែល៥នាក់ បានថែរក្សា ចង្កៀង ខ្កួនឲ្យភ្លឹ ទាំងមានប្រេងពេញផង។ គ្រិស្ទាន មិនមែន ជាមនុស្សដែលល្អ ឥតច្ចោះនោះទេ ប៉ុន្តែជាមនុស្ស ដែលដឹងថា ខ្លួនមានបាបវិញ  ហើយ ស្វែង រកព្រះឲ្យជួយ ហើយសម្រេចចិត្ត ដើរតាមព្រះបន្ទូល រហូតអស់កល្ប។

 

 

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 41 guests and no members online