អត្ថបទព្រះបន្ទូល

ព្រះអទិករ

មុនដំបូង យើងចង់និយាយ អំពីអត្ថន័យ នៃពាក្យថា ព្រះ និង ព្រះអាទិករដើម្បីឱ្យយើង បានយល់ ទាំងអស់គ្នា នូវអត្ថន័យ នៃពាក្យ ដែលដើរ តួរយ៉ាងសំខាន់ សំរាប់ឲ្យមនុស្ស ទទួលយល់ព្រម ស្គាល់របស់ឬ ពាក្យណាមួយ ជាមួយគ្នា។ នៅពេលដែលយើងពាក្យថា ព្រះ មនុស្សម្នាក់ៗ បានគិតសំដៅ ភ្ជាប់ទៅលើ ព្រះដែលខ្លួនស្គាល់ ឫជឿ ភ្លាមមួយរំពេច នេះជាការធម្មតារបស់ មនុស្ស ។

ឧទាហរណ៍ៈ បើប្រជាជនខ្មែរ សំដៅយក ព្រះពុទ្ធ បើអ៊ិស្លាម សំដៅយក ព្រះអាឡា បើ ប្រជាជនអ៊ីស្រាអែល គេនិងសំដៅ ទៅលើព្រះយេហូវ៉ា ចំណែកឯ គ្រិស្ទាន សំដៅយក ព្រះវរបិតា ចំណែកឯ ប្រជាជន ឥណ្ឌៀរ មួយចំនួន គេបានយក សត្វផ្សេងៗ ជាព្រះ របស់គេដែរ។ ដូច្នេះ ពាក្យថាព្រះ គឺសំដៅ ទៅលើអ្វីណាមួយ ដែលមនុស្សម្នាក់ឬមួយក្រុម ទទួលស្គាល់ ហើយ គោរពជឿ ថ្វាយបង្គំ ទុកជាព្រះ របស់ខ្លួន។ចំណែកឯ ព្រះអាទិករវីញបានន័យថា ជាព្រះដែល ជាអ្នកបង្កើត របស់របរ សព្វសារពើរ មុនដំបូងគេព្រមទាំងផ្ទៃមេឃនិងផែនដីផង។  ចំណែកឯ ព្រះអាទិទេព វីញគឺមានន័យថា ទេព្តា ឫព្រះ មុនដំបូងគេ ដូច្នេះ ព្រះអាទិករ ព្រះអាទិទេព គឺសំដៅទៅលើ ព្រះតែមួយដែលបង្កើត របស់ សព្វសារពើ។ នៅក្នុងព្រះគម្ពីរបាន បញ្ជាក់ថា ទ្រង់បង្កើត របស់ទាំងនោះ ដោយព្រះបន្ទូល ដែលហៅថា ធម្មជាតិ គឺជាតិកំណើត ទាំងឡាយណា ដែលកើត ដោយសារ ធម្ម ឬ ធម៎ ដែលប្រែថា ពាក្យសម្តីឬ ព្រះបន្ទូល។

នៅពេលនេះយើងនិង និយាយតែ អំពីព្រះអាទិករ ឬ ព្រះអាទិទេព នេះមួយ តែប៉ុណ្ណោះ ដោយពឹងផ្អែក ទៅលើ ព្រះគម្គីរប៊ីប ឬហៅថា ព្រះគម្គីរ បរិសុទ្ធ ដែលបាន រៀបរាប់យ៉ាង ក្បោះក្បាយ ពីរឿង បង្ករបង្កើតនេះ ហើយមានតែ គម្គីរបរិសុទ្ធ របស់ព្រះមួយនេះ ប៉ុណ្ណោះ ដែលស្តី អះអាង យ៉ាងច្បាស់ ពីការ បង្ករបង្កើតនេះ (លោកុប្បត្តិ ១៖១-- កាលដើម ដំបូង ឡើយ ព្រះបាន បង្កើតផ្ទៃមេឃ និងផែនដី...) ។ ដូច្នេះព្រះអាទិករ ជាព្រះ ដែលបង្ករបង្កើត ដំបូងគេ នោះមាន តែមួយប៉ុណ្ណោះ។ តើទ្រង់ឈ្មោះអ្វី? ហើយមានមែន ឬទេ? នៅកន្លែងណា?

ទ្រង់គ្មានឈ្មោះទេព្រោះទ្រង់ គ្មានម៉ែឳ ដាក់ឈ្មោះ ឲ្យទេ ក្នុងភាសា ហេព្រឺដែល ហៅថា យ៉ាវ៉េ សរសេរ ជាយេហូវ៉ា នោះមាន ន័យថា “ អញជា ព្រះដ៏ជាព្រះ” (ក្នុងគម្ពីរនិក្ខមនំ 3៖14) ដូច្នេះយេហូវ៉ា ឬ យ៉ាវ៉េ នេះបាន និយមប្រើ ទៅជាឈ្មោះ របស់ព្រះ ទៅវិញ ឥឡូវនេះ។

តើព្រះយេហូវ៉ា នេះមានមែនឬទេ? ព្រះទ្រង់ជាវិញ្ញាណ ហើយមាន ព្រះចេស្តា អស្ចារ្យដែលភ្នែកមនុស្ស មិនអាច មើលទ្រង់ ឃើញឡើយប៉ុន្តែវត្តមាន របស់ទ្រង់នោះមានជាក់ច្បាស់ណាស់ ព្រោះ រូបអស់លោកអ្នក បងប្អូន ផ្ទាល់ ដែលកំពង់តែអាន ឬមើលនេះ គឺព្រះនោះឯងជាអ្នកបង្កើត ដូចជាខ្យល់ ដែលយើងមើល មិនឃើញសោះ តែយើង បានរស់ នៅ សព្វថ្ងៃ ដោយសារខ្យល់ ដែលជារបស់ មើលមិន ឃើញនោះ​​​​​​​​ឯង លោកអ្នក មិនអាច ប្រកែកបានទេ លុះត្រាតែលោក អ្នកអាចរកព្រះដទៃណា មកជំនួស ដោយមាន ភ័ស្តុតាង ជាក់ច្បាស់ ត្រឹមត្រូវ ពុំនោះ ទេគឺទ្រង់នេះឯងហើយ

-       ព្រះអាទិករ គឺជាព្រះយេហូវ៉ា គឺជាព្រះ តែមួយអង្គគត់ ដែលមានព្រះជន្ម គង់នៅ អស់កល្បជានិច្ច ដែលមានគ្រប់ ទាំងព្រះចេស្តា កសាងផ្ទៃមេឃនិង ផែនដី និងគ្រប់របស់ទាំងអស់ ព្រមទាំង មនុស្សយើងផង។

-       ទ្រង់បាន ដាក់ក្រិតវិន័យ ទៅលើគ្រប់ របស់ដែលទ្រង់ បានបង្កើត។

-       ទ្រង់បាន បង្កើមនុស្ស ក្នុងភាព ពិសេសឱ្យ ដូចជាអង្គទ្រង់ ហើយផ្លុំ ខ្យល់ដង្ហើមទ្រង់ ចួលទៅក្នុង មនុស្ស ដែលក្លាយ ជាព្រលឹង រស់ឡើង (ក្នុងគម្ពីរលោកុប្បត្តិ 2៖7- ព្រះយេហូវ៉ា ដ៏ជាព្រះ ទ្រង់យកធូលីដី មកសូនធ្វើជាមនុស្ស ទ្រង់ផ្លុំខ្យល់ដង្ហើម ជីវិតបញ្ចូល ក្នុងរន្ធច្រមុះ នោះក៏ត្រឡប់ ជាមានព្រលឹង រស់ឡើង.)។ ទ្រង់បាន ប្រទានអំណាច ឱ្យមនុស្ស ត្រួតត្រា លើសត្វ មានជីវិត និងព្រៃព្រឹក្សា ទាំងអស់ នៅលើផែនដី ថែមទាំង ប្រទានសេរីភាព ដល់មនុស្ស ក្នុងការជ្រើស រើសទៀតផង។

-       ទ្រង់ជា ម្ចាស់ស្ថានសួគ៌ ដែលជា ដំណាក់ របស់ទ្រង់ គង់នៅសព្វថ្ងៃ

-       ទ្រង់ជាព្រះ ដែលមាន សេចក្តីស្រឡាញ់ យ៉ាងអស្ចារ្យ  (យូហាន ៣៖១៦- ដ្បិតព្រះ ទ្រង់ស្រឡាញ់ មនុស្សលោក ដល់ម្លេះ បានជាទ្រង់ ប្រទានបុត្រា តែមួយ ដើម្បី ឱ្យអស់ អ្នកណា ដែលជឿ ដល់ព្រះរាជបុត្រា នោះ មិនត្រូវវិនាស ឡើយ គឺឱ្យ មានជីវិត អស់កល្ប ជានិច្ចវិញ។)

-       ទ្រង់បាន លះចាកស្ថានសួគ៌ មកយកកំណើត ជាមនុស្ស នឹងនាងក្រមុំ ព្រហ្មចារីយ៏ ឈ្មោះ នាងម៉ារី ជាជនជាតិ អ៊ីស្រាអែល ដើម្បី បង្ហាញ ពីវត្តមាន របស់ទ្រង់ ជាព្រះ អាទិករ ផង, បញ្ជាក់ ពីព្រះចេស្តា ដែលអាច អត់ទោសបាប ឱ្យមនុស្សជាតិ ផង ដោយសុគត លើឈើឆ្កាង ជំនួសមនុស្ស មានបាប ហើយបីថ្ងៃរស់ឡើងវិញ។

អត្ថបទ ព្រះបន្ទូលនេះ សំខាន់សំរាប់ ឱ្យមនុស្សបានស្គាល់ ហើយដឹងថា ខ្លួនកើតពីព្រះមក ហើយគឺ ព្រះយេហូវ៉ា នៅក្នុងព្រះគម្ពីរប៊ីប ជាព្រះអាទិករ ដ៏ពិតតែមួយ ព្រោះទ្រង់ បានអះអាង បញ្ជាក់ហើយ សំដែងឱ្យឃើញ យ៉ាងច្បាស់លាស់ ណាស់ហើយ ក៏គ្មាន ព្រះណា ឬគម្ពីរណា ទៀត អះអាងដូច្នេះ ឡើយ។

សំណួរ ៖

-       តើអស់លោក បងប្អូន មានព្រះ នៅក្នុងចិត្តហើយ ឬនៅ? តើព្រះណាមួយ?

-       តើព្រះអង្គនោះ មានព្រះជន្ម រស់នៅឬទេ?

-       តើទ្រង់ មានអំណាច អត់ទោសបាប ឲ្យអស់លោក បងប្អូនបានឬទេ?

-       តើទ្រង់ មានដំណាក់ ស្ថានសួគ៌ សំរាប់អស់លោក បងប្អូន ក្រោយពី លោកអ្នកស្លាប់ ពីផែនដី នេះទៅឬទេ?

-       បើគ្មានទេ នោះ សូមទទួលជឿ ដល់ព្រះយេស៊ូវគ្រិស្ទ ចុះ ទ្រង់ មានគ្រប់ ទាំងអស់ សំរាប់ អស់លោក បងប្អូន

-       សូមព្រះទ្រង់ប្រទានពរ ដល់អស់លោក អ្នកនាង បងប្អូន ជាបរិបូរណ៎។

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 40 guests and no members online