Date: 1/30/15

 

Scripture:  1Cor. 13:4-8

 

សេចក្តី​ស្រឡាញ់

 

ចូរស្ដាប់ព្រះបន្ទូល ហើយប្រពឹត្ដតាម។ ការចេះព្រះបន្ទូលជាការល្អ តែបើចេះហើយ មិនអនុវត្ដទេ នោះជាការឥតប្រយោជន៍ទទេ។

 

យ៉ាកុប២៖២២-២៤,  ២២ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ហើយ​បញ្ឆោត​ខ្លួន ​វិញ​នោះ​ឡើយ ២៣ ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះបន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច ​ជា​មនុស្ស ​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់  ២៤ អ្នក​នោះ​គ្រាន់​តែ​មើល​ខ្លួន រួច​ចេញ​បាត់​ទៅ ហើយ​ក៏​ភ្លេច​ពី​បែប​ភាព​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម។

 

         ១កូរិនថូស ១៣៖៤-៨     ឯ​សេចក្តី​ស្រឡាញ់​តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស សេចក្តី​ស្រឡាញ់ ​មិន​ចេះ​ឈ្នានីស មិន​ចេះ​អួត​ខ្លួន ក៏​មិន​ដែល​មាន​ចិត្ត​ធំ​ផង មិន​ដែល​ប្រព្រឹត្ត ​បែប​មិន​គួរ​សម មិន​ដែល​រក ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស មិន​ដែល​អរ​ សប្បាយ​ចំពោះ ​សេចក្តី​ទុច្ចរិត​ឡើយ គឺ​អរ​សប្បាយ ​តែ​នឹង​សេចក្តី ​ស្មោះត្រង់​វិញ ក៏​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំ​ទ្រ​ទាំង​អស់   រីឯ​ការ​អធិប្បាយ នោះ​នឹង​ត្រូវ​បាត់​ទៅ ការ​និយាយ​ ភាសា​ដទៃ​ នឹង​ត្រូវ​ឈប់ ហើយ​ចំណេះ ​ក៏​ត្រូវ​សាបសូន្យ ​ទៅ​ដែរ តែ​ឯ​សេចក្តី​ស្រឡាញ់​ មិន​ដែល​ផុត​ឡើយ ។

 

សេចក្ដីស្រឡាញ់នេះ មិនមែននិយាយ អំពីអារម្មណ៍ សេ្នហារវាងស្រីនឹងប្រុសនោះទេ ប៉ុន្ដែវាជាអត្ថន័យ នៃសេចក្ដីស្រឡាញ់ដ៏ពិត គឺជាការអនុវត្ដន៍ ឬជា សកម្មភាព របស់សេចក្ដីស្រឡាញ់ មិនមែនគ្រាន់តែ ជាអារម្មណ៍ទេ។ អត្ថបទព្រះបន្ទូលក្នុងខ៤ និងខ៥ ខាងលើ យើងអាចនិយាយ ជាសម្រាយថា៖ ឯ​សេចក្តី​ស្រឡាញ់ ​តែង​តែទ្រាំទ្រ អត់ធ្មត់ គ្រប់ទាំងការលំបាក គ្រប់យ៉ាង ហើយក៏មានចិត្ដ ទូលាយល្អផង មិនមានគំនិត រុកគួន គំនុំសងសឹក ពាក្យផ្លែផ្កា មិនចេះអួតខ្លួន គឺមិននិយាយ ដើម្បីលើកកំពស់ខ្លួន ដើម្បីឱ្យគេសរសើរ មិនមានចិត្ដធំ គឺមិនមើលងាយ ឬរំលោភសិទ្ធិគេ មិនប្រព្រឹត្ដឈ្លើយ ព្រហ៊ើន កោងកាច មិនគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនប្រកាន់កំហុស គឺមិនមើលឃើញតែកំហុសគេ គឺមិននិយាយដើមគេ (មានមនុស្សខ្លះឱ្យតែឆ្គងចិត្ដខ្លួន គឺគេខុស ហើយមិនល្អដូចខ្លួនទេ)។ ប្រសិន បើយើងលើកយក តែកំហឹងមួយមុខ មកបកស្រាយ យើងឃើញថា អ្នកដែលមានកំហឹង នោះមិនត្រឹមតែធើ្វឱ្យ អ្នកដែលពាក់ព័ន្ធនោះ ធុញទ្រាន់ពិបាកទ្រាំ ប៉ុណ្ណោះទេ ប៉ុន្ដែអ្នកនោះ ធ្វើបាបខ្លួនឯង លើសទៅទៀតផង ព្រោះនៅពេល ដែលគេឡប់ទៅផ្ទះ សំរាកលក់អស់ហើយ អ្នកខឹងនោះ មិនទាន់បានសំរាកទេ ព្រោះនៅខឹងនៅឡើយ ហើយកំហឹងនេះ នៅតែបន្ដឆេះទៅទៀត យូរទៅបានស្ងបបន្ដិត តែនៅពេលឃើញគេ ជាថ្មី គំនុំនោះក៏ចាប់ឆេះជាថ្មីឡើងវិញ នេះគឺជាការ ធ្វើបានខ្លួនឯងយ៉ាងសំបើម។ មនុស្សតែងតែ មានពេលត្រូវខឹង មិនមែនខឹង ជាប្រចាំនោះទេ តែបើរៀនអត់ខឹង បាននោះជាការ ប្រសើរបំផុត។  អ្នកដែលខឹងច្រើន ច្រើនតែនិយាយថា គេធ្វើឱ្យខឹង ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កំហឹងនាំឱ្យខូចសុភាព ទាំងផ្លូវកាយ ផ្លូវចិត្ដ អារម្មណ៍ នឹងផ្លូវព្រលឹងផងដែរ។ ដូច្នេះបើមិនបានអនុវត្ដន៍ នូវផ្នែកនៃ សេចក្ដីស្រឡាញ់ណាមួយ វានឹងនាំ ឱ្យយើងមានការពិបាក ជាមិនខានឡើយ។

 

        សេចក្ដីស្រឡាញ់នេះ ត្រូវនៅជាប់ ជាមួយយើងរហូត ទៅដល់ ស្ថានសួគ៍ ហើយនឹងបន្ដ ទៅទៀត ដល់អស់កល្បជានិច្ចផង។ ចូរខំប្រឹង ទាំងអស់គ្នាឡើង ដើម្បីថែរក្សា សេចក្ដីស្រឡាញ់នេះ ឱ្យគង់វង់ នៅក្នុងយើងម្នាក់ៗ ដើម្បីដល់ផ្ដល់ សិរី ល្អដល់ព្រះអម្ចាស់នៃយើង។

 

សូមព្រះវិញ្ញាណបរិសុទ្ធ ជួយចម្រើនកម្លាំង អស់លោក បងប្អូន។

 

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 34 guests and no members online