Date: 5/6/15

 

Scripture: John 1:1-3,  2Tim. 3:16

 

ព្រះបន្ទូល

 

អី្វទៅជាព្រះបន្ទូល?ព្រះបន្ទូលជា ពាក្យ-សម្ដី របស់ព្រះ គឺសំដៅទៅលើ ព្រះអទិករ។  ព្រះបន្ទូល ចែកចេញ ជាពីរផ្នែក៖

 

១- ព្រះបន្ទូល ដែលមាន ព្រះជន្មរស់- ព្រះបន្ទូល របស់ព្រះមានលក្ខណៈពិសេស មិនដូចជា ពាក្យសម្ដី របស់មនុស្ស ដែលគ្រាន់តែ រលាស់អណ្ដាត ដើម្បីបញ្ចេញ សម្លេងប៉ុណ្ណោះទេ ព្រះបន្ទូល របស់ព្រះនេះ បានមានព្រះជន្ម គង់នៅជាមួយព្រះតាំងពីអស់កល្បមក ហើយបានចុះមក ចាប់កំណើត ជាមនុស្ស គឺជាតួអង្គ ព្រះយេស៊ូវគ្រិស្ដ ដែលហៅថា កូនមនុស្ស ឬព្រះរាជបុត្រា នៃព្រះ។ ព្រះបន្ទូល នេះហើយ ដែលមានគ្រប់ព្រះចេស្ដា ដែលបង្កើតផ្ទៃមេឃ, ផែនដី, របស់,សត្វ សព្វសារពើទាំងអស់ ព្រមទាំងមនុស្ស យើងផង។ ក្នុងគម្ពីរ យ៉ូហាន ១៖១-៣  ១កាលដើមដំបូង មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅ ជាមួយនឹងព្រះ ហើយព្រះបន្ទូល នោះឯង ជាព្រះ ទ្រង់គង់នៅ ជាមួយនឹងព្រះ តាំងអំពី ដើម មក គ្រប់របស់ទាំងអស់ បានកើតមក ដោយសារទ្រង់ ហើយក្នុងបណ្តា របស់ដែលបាន បង្កើតមក ទាំងប៉ុន្មាន នោះគ្មានអ្វី ណាមួយកើតមក ក្រៅពីទ្រង់ឡើយ

 

២- ព្រះបន្ទូល ជាចំណារ, ជាលាយល័ក្ខអក្សរ គឺជាព្រះគម្ពីរ ដែលព្រះវិញ្ញាណ បរិសុទ្ធ ស្ថិតជាមួយ មនុស្ស បណ្ដាលឱ្យតែងឡើង ហើយកត់ត្រា ទុកជាសៀវភៅ ឬសំបុត្រ ដើម្បីផ្ដល់ពណ៌មាន បង្រៀនមនុស្ស ឱ្យយល់អំពីជីវិត មនុស្សខ្លួនឯងផ្ទាល់ គឺឱ្យស្គាល់អំពី បញ្ហាអំពើបាប, សេចក្ដីស្លាប់ នឹងដំណោះស្រាយ ឱ្យរួចពីស្លាប់, ឱ្យស្គាល់អំពី ការខុសនឹងត្រូវ, ឱ្យស្គាល់អំពីព្រះ, អំពីទំនាក់ទំនង រវាងមនុស្ស នឹងព្រះ, នឹងអំពីស្ថានសួគ៍។ ក្នុងគម្ពីរ ២ធីម៉ូថេ ៣៖១៦ - ១៦ គ្រប់ទាំងបទគម្ពីរ គឺជាព្រះ ទ្រង់បានបញ្ចេញ ព្រះវិញ្ញាណ បណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍ សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ ខាងឯសេចក្តីសុចរិត។

 

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 13 guests and no members online